18:50:15
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន PHNOM PENH FINTECH INVESTMENT (PPFI) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”។

នាព្រឹកថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន PHNOM PENH FINTECH INVESTMENT (PPFI) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងលោក WANG Yu-Lin (Luke) ប្រធានក្រុមហ៊ុន PHNOM PENH FINTECH INVESTMENT នៅទីស្ដីការអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ក្នុងក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នានេះ ន.ប.ធ. នឹងសហការជាមួយនឹងក្រុមហ៊ុន PPFI ដែលជាក្រុមហ៊ុនផ្ដល់សេវាពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច ក៏ដូចជាផ្ដល់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅពីវិស័យបរធនបាលកិច្ចនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងឧត្តមានុវត្តន៍អន្តរជាតិនៃប្រតិបត្តិការបរធនបាលកិច្ច បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាបង្កើនកាលានុវត្តភាពវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។


អាសយដ្ឋាន៖ អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨
សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អ៊ីម៉ែល៖ info@trustregulator.gov.kh
ទូរសព្ទ៖ (+៨៥៥ )២៣-២៣៧-៨៨៨