ឆែកអ៊ីមែល | ផ្តល់យោបល់ |
នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងសន្និសីទជាតិស្ដីពីទីផ្សារមូលបត្រនៅកម្ពុជាក្រោមប្រធានបទ “មួយទសវត្សនៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ” និងខួប១០ឆ្នាំនៃផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចូលរួមប្រតិភូអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អសហ) ដឹកនាំដោយឯកឧត្តម មុី វ៉ាន់ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ អសហ ដេីម្បីគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)អមដោយលោក ហាយ សុវណ្ណា ប្រធានស្ដីទីនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច និងមន្ត្រីជំនាញ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោក Eric Chu ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំក្រុមហ៊ុន ហ្រ្គេន កាថេ អ៊ិនវេសម៉ិន ត្រាស (ខេមបូឌា) ម.ក ដើម្បីពិភាក្សាអំពីការអភិវឌ្ឍ និងកាលានុវត្តភាពវិនិយោគនៅក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាគម្រោងផែនការធ្វើអាជីវកម្មក្នុងវិស័យបរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី៩ អាណត្តិទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. តាមរយៈប្រព័ន្ធអនឡាញ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្ដីពី “ការចុះបញ្ជី និងការស្នើសុំការអនុញ្ញាតបន្ថែមរបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសនៃគម្រោងវិនិយោគរួម និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមពីលក្ខខណ្ឌនៃការចុះបញ្ជី និងការស្នើសុំការអនុញ្ញាតបន្ថែម ព្រមទាំងកាតព្វកិច្ចផ្សេងៗរបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសនៃគម្រោងវិនិយោគរួម និងបុគ្គលរក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ដើម្បីជំរុញការអនុវត្តឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពនូវនីតិវិធីពាក់ព័ន្ធជាធរមាន។
នាព្រឹកថ្ងៃពុធ ១១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងវគ្គទី ៤ នៃកិច្ចពិភាក្សាស្តីពី “តួនាទីរបស់និយ័តករក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ថ្ងៃទី២ ស្តីពី "គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដែលបានប្រារព្ធឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិថ្ងៃទី១ ស្តីពី "គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។
នាព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយនេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ តាមរយៈប្រព័ន្ធអនឡាញ Zoom។
នាព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានចូលរួមកិច្ចប្រជុំពិនិត្យសេចក្តីព្រាងកម្រិតថ្នាក់ដឹកនាំអំពីចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ តាមរយៈប្រព័ន្ធអនឡាញ Zoom។
នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយឯកឧត្តមអគ្គនាយករង លោក កញ្ញាប្រធាននាយកដ្ឋាន/មន្រ្តីដឹកនាំការងារនាយកដ្ឋាន បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក សុខ ដារ៉ា បានជម្រាបជូនពីកិច្ចដំណើរការអភិវឌ្ឍន៍ថ្មីៗនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងវិស័យបរធនបាលកិច្ចផងដែរ។ ក្រោមមគ្គុទេសន៍ដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ត្រូវបានបង្កើតក្រោមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ អ.ស.ហ. ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។ ក្នុងក្របខណ្ឌនេះ ន.ប.ធ. ទទួលបានអាណត្តិបន្តពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជានិយ័តករគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ជាចុងបញ្ចប់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដូចជាវិស័យបរធនបាលកិច្ចនៅកម្ពុជា។
នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច អមដោយលោក និងកញ្ញាប្រធាននាយកដ្ឋាន បានទទួលជួបប្រជុំជាមួយតំណាងធនាគារពិភពលោករួមមាន លោកស្រី Smita Wagh ដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងលោកស្រី Ratchada Anantavrasilpa តាមប្រព័ន្ធអនឡាញ Zoom ដើម្បីពិភាក្សាពីជំនួយបច្ចេកទេសអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និងបញ្រ្ជាបការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់អ្នកសារព័ត៌មានដែលបម្រើការងារនៅស្ថានីយ៍ទូរទស្សន៍ ស្ថានីយ៍វិទ្យុ និងអង្គភាពសារព័ត៌មាននានា។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច រួមជាមួយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរបស់និយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធាន អ.ស.ហ. បានជួបប្រជុំពិភាក្សាការងារជាមួយជំនាញការរបស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងជំនួយបច្ចេកទេសក្នុងក្របខណ្ឌ អ.ស.ហ. តាមរយៈប្រព័ន្ធអនឡាញ Zoom។
នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តអំពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់អ្នកចូលរួម ដែលមានសមាសភាពជា តំណាងក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ ក្រុមហ៊ុនបរធនបាល និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។
នារសៀលថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមកិច្ចប្រជុំទៅលើការបង្កើត ក្រុមការងារចំរុះរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលកិច្ចការចុះបញ្ជីពាណិជ្ជកម្មនិងការកែប្រែលក្ខន្តិកៈក្រុមហ៊ុនដែលមានកម្មវត្ថុអាជីវកម្មស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃ កសហវ និងជាអគ្គលេខាធិការនៃអគ្គ លេខា ធិ កា រ ដ្ឋាន អ.ស.ហ., លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងឯកឧត្តមអគ្គនាយក នៃនិយ័តករក្រោមឱវាទ អ.ស.ហ., និងឯកឧត្តមអគ្គលេខាធិការ គ.ល.ក. និងសហការី។
នារសៀលថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យ និងវាយតម្លៃថវិកាកម្មវិធីប្រចាំឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីឯកឧត្តម និងលោកជំទាវដែលជាប្រធានអង្គភាពថវិកា។
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាស្តីពី “ទម្រង់លិខិតបរធនបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និងបញ្រ្ជាបការយល់ដឹងបន្ថែមពីការរៀបចំលិខិតបរធនបាលកិច្ចដល់អ្នកចូលរួម ដែលមានសមាសភាពជា តំណាងក្រុមហ៊ុនបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ ក្រុមហ៊ុនបរធនបាល ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។
នារសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានចូលរួមកិច្ចប្រជុំចង្អៀតផ្ទៃក្នុងនៃក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយនេះ តាមរយៈប្រព័ន្ធអនឡាញ Zoom ដោយមានការចូលរួមពីឯកឧត្តម និងលោកជំទាវដែលជាសមាជិកក្រុមការងារ។
នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយឯកឧត្តមអគ្គនាយករង និងមន្រ្តីជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង ក.ស.ហ.វ. ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការងារដែលនៅសេសសល់ស្តីពី "ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងការដកប្រទេសកម្ពុជាពីបញ្ជីប្រផេះ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធនៃគ្រប់អង្គភាពក្រោមឱវាទក្រសួង និងក្រោមឱវាទ អ.ស.ហ. តាមរយៈប្រព័ន្ធអនឡាញ Zoom។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយឯកឧត្តមអគ្គនាយករង និងថ្នាក់ដឹកនាំកម្រិតនាយកដ្ឋាន បានអញ្ជើញចូលរួមការពារសេចក្តីព្រាង "ផែនការអភិវឌ្ឍន៍ស្ថាប័ននៃនិយ័តករបរធនបាលកិច្ចសម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥)" ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. តាមរយៈប្រព័ន្ធអនឡាញ។ ជាលទ្ធផល អង្គប្រជុំ បានអនុម័តលើសេចក្តីព្រាង "ផែនការអភិវឌ្ឍន៍ស្ថាប័ននៃនិយ័តករបរធនបាលកិច្ចសម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥)" ដោយស្នើឱ្យជំនាញពិនិត្យបន្ថែមលើផ្នែករចនាបថ និងអក្ខរាវិរុទ្ធ។
នាថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍សមិទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារប្រចាំឆ្នាំ២០២២ នៅសាលប្រជុំ នៃអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ។ នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.ប.ធ. ដោយបង្ហាញអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារប្រចាំឆ្នាំ២០២២ ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតមន្ត្រី និងថ្នាក់ដឹកនាំរបស់ ន.ប.ធ. លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរ។ នៅចុងបញ្ចប់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំ ន.ប.ធ. ដែលបានខិតខំប្រឹងប្រែង រហូតសម្រេចបានលទ្ធផលការងារគួរជាទីមោទនភាព ទោះបីជាស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាក៏ដោយ។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៧ :៣០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីមោះមុតក្នុងការបំពេញការងារតាមផែនការឆ្នាំបន្ទាប់។
នារសៀលថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច អមដោយសហការី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១៣ សហវ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃ កសហវ។
នារសៀលថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពី "ច្រកចេញចូលតែមួយរបស់ អ.ស.ហ." និងសេចក្តីព្រាងប្រកាសស្តីពី "ការរៀបចំ និងការប្រព្រឹត្តទៅនៃច្រកចេញចូលតែមួយរបស់ អ.ស.ហ." ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈប្រព័ន្ធអនឡាញ Zoom។
នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាស្តីពី “តួនាទី និងភារកិច្ចរបស់និយ័តករបរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និងបញ្រ្ជាបការយល់ដឹងបន្ថែមពីវិស័យបរធនបាលកិច្ចនៅកម្ពុជាដល់អ្នកចូលរួម ដែលមានសមាសភាពជា តំណាងបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ ក្រុមហ៊ុនបរធនបាល ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។
នារសៀលថ្ងៃចន្ទ ៦ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានដឹកនាំសហការីចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដេីម្បីពិនិត្យលើសេចក្តីព្រាងប្រកាសស្តីពី “ការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម” របស់និយ័តករគណនេយ្យនិងសវនកម្ម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
នៅថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានដឹកនាំសហការីចូលរួមកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២១ ផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារប្រចាំឆ្នាំ២០២៣ របស់និយ័តករមូលបត្រកម្ពុជា នៅខេត្តព្រះសីហនុ ព្រមទាំងបានចូលរួមជាមតិយោបល់ទៅលើការរៀបចំ "ផែនការអភិវឌ្ឍន៍ស្ថាប័ននៃនិយ័តករមូលបត្រកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ (២០២២-២០២៦) ផងដែរ។
នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច អមដោយសហការី បានចូលរួមកិច្ចប្រជុំក្រុមកាងារលើសេចក្ដីព្រាងកម្រិតបច្ចេកទេសនៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំតាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ។
នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មប្រកាសស្តីពី “កម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបាននូវធាតុចូល និងមតិយោបល់បន្ថែមពីវិស័យឯកជន និងបុគ្គលពាក់ព័ន្ធនានា ដើម្បីឱ្យការរៀបចំប្រកាសនេះទទួលបាននូវភាពគ្រប់ជ្រុងជ្រោយ សំដៅដល់ការអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តពីអ្នកចូលរួម នៅក្នុងវិស័យបរធនបាលកិច្ចនេះ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ កិច្ចប្រជុំពិគ្រោះយោបល់នេះមានអ្នកចូលរួមពីតំណាងបរធនបាលនៃបរធនបាលកិច្ចចុះបញ្ជី តំណាងក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងបុគ្គលពាក់ព័ន្ធផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។